អំពីកាលបរិច្ឆេទនៃការពិនិត្យរបស់គ្រូពេទ្យឯកទេសខាងក្រពះពោះវៀន។
👉អំពីកាលបរិច្ឆេទនៃការពិនិត្យរបស់គ្រូពេទ្យឯកទេសខាងក្រពះពោះវៀន។
សូមអរគុណចំពោះការគាំទ្ររបស់លោកអ្នកកន្លងមក ពីគ្លីនិកអន្តរជាតិសាន់។
ចាប់ពីថ្ងៃទី 20 ខែមេសា (ថ្ងៃពុធ) ដល់ថ្ងៃទី 27 ខែមេសា (ថ្ងៃពុធ) គ្រូពេទ្យឯកទេសខាងក្រពះពោះវៀន ជនជាតិជប៉ុនមានការពិនិត្យសុខភាពក្រពះពោះវៀន ការថែទាំសុខភាពប្រចាំថ្ងៃ និងមានការថតឆ្លុះក្រពះពោះវៀនផ្នែកខាងលើ និងខាងក្រោមផងដែរ។
⭐️ ប្រសិនបើលោកអ្នកមានរោគសញ្ញាខ្លះដូចខាងក្រោមនេះ យើងខ្ញុំសូមណែនាំធ្វើការថតឆ្លុះក្រពះ
- អ្នកដែលមានការឈឺចាប់តំបន់ចុងដង្ហើមជាប្រចាំ
- អ្នកដែលមានការក្រហាយទ្រូង និងមានអារម្មណ៍តឹងពោះជាប្រចាំ
- អ្នកដែលគ្មានចំណង់អាហារ និងការស្រកទម្ងន់ខ្លាំង
- អ្នកដែលមានជំងឺក្រពះនិងដំបៅក្រពះរុំារ៉ៃ
- លាមកដែលមានពណ៏ខ្មៅគឺជារោគសញ្ញានៃការហូរឈាមក្រពះ ដូច្នេះត្រូវមានការពិនិត្យ និងព្យាបាលបន្ទាន់។
- អ្នកចូលចិត្តទទួលទានកាឡូរី(ខ្លាញ់)ច្រើន និងការឡើងទម្ងន់ខ្លាំង
- អ្នកជក់បារី និងការសេពគ្រឿងស្រវឹងច្រើន
⭐️ ប្រសិនបើអ្នកមានរោគសញ្ញាបែបនេះ យើងខ្ញុំសូមណែនាំអោយធ្វើការឆ្លុះពោះវៀន
- នៅពេលលាមកមានជាប់ឈាម ឬលាមកលាយឈាម
- បត់ជើងធំរាគជាប្រចាំ
- ទល់លាមកជាប្រចាំ ឬឈឺពោះញឹកញាប់ដោយមិនដឹងមូលហេតុ
- អ្នកចូលចិត្តទទួលទានកាឡូរី(ខ្លាញ់)ច្រើន និងការឡើងទម្ងន់ខ្លាំង
- ការជក់បារី និងការសេពគ្រឿងស្រវឹងច្រើន
រោគសញ្ញាទាំងនេះ អាចប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំ ដែលភាគច្រើនកើតឡើងនៅលើអ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។
សូមទាក់ទងមក គ្លីនិកយើងខ្ញុំពីថ្ងែចន្ទ ដល់ ថ្ងៃអាទិត្យ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច ដើម្បីធ្វើការកក់ការណាត់ជួបជាមួយលោកគ្រូពេទ្យ និងការសាកសួរពត៌មានបនែ្ថម ៖
+ 023 956 777 , + 093 212 038 (ខ្មែរ អង់គ្លេស ចិន )
+ 069 268 060, + 092 116 613 (ជប៉ុន អង់គ្លេស)
URL:www.siclinic.com
Email:info@siclinic.com
Map:https://www.google.com/maps/dir/?api=1&destination=sun+international+clinic